Ralf Rangnick និយាយ​បែប​នេះ​ទៅ​កាន់ Erik ten Hag

0

លោក Ralf Rangnick បាន​លើក​ស​សើ​គ្រូបង្វឹក Ajax លោក Erik ten Hag ថា​ជា​គ្រូបង្វឹក​ដ៏​ល្អ​បំផុត​មួយ​នៅ​អឺរ៉ុប ចំ​ពេល Manchester United ស្វែងរក​អ្នកចាត់ការ​អចិន្ត្រៃយ៍​ថ្មី​។

បិសាច​ក្រហម​បាន​សម្រេច​តែងតាំង​លោក Rangnick ជា​អ្នកចាត់ការ​បណ្តោះអាសន្ន បន្ទាប់​ពី​បាន​សម្រេចចិត្ត​បណ្តេញ​លោក Ole Gunnar Solskjaer បន្ទាប់​ពី​ដឹកនាំ​ក្រុម​មាន​ឱនភាព​។

ចាប់តាំងពី​ពេល​នោះ​មក Rangnick បាន​ស្តារ​ស្ថានការណ៍​របស់​ក្លឹ​ប ហើយ​បច្ចុប្បន្ន​បិសាច​ក្រហម​សង្ឃឹមថានឹង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​នឹង​ផ្លាស់​ប្តូរ​តួនាទី​អ្នកចាត់ការ​បណ្តោះអាសន្ន​រូប​នេះ ទៅ​ជា​អ្នក​ប្រឹក្សា​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជំនួស​ជា​អចិន្ត្រៃយ៍​សម្រាប់​លោក Solskjaer នៅ​តែ​ត្រូវ​បាន​ស្វែងរក ហើយ Ten Hag ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​បេក្ខជន​នាំមុខ​គេ​សម្រាប់​តួនាទី​នេះ​៕