ប៉ូ​លី​ស​រុ​ស្ស៊ី​ឃាត់ខ្លួន​មនុស្ស ៤៣០០​នាក់ ក្រោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​យោធា​លើ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៤៣០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​រុ​ស្ស៊ី ក្រោយ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​សកម្មភាព​យោធា​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​។

បើ​តាម​ប្រភព​ពី​ក្រសួងមហាផ្ទៃ​រុ​ស្ស៊ី ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ប្រហែល ៣,៥០០​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​១,៧០០​នាក់ ក្នុង​ទីក្រុង​ម៉ូ​ស្គូ​, ៧៥០​នាក់ ក្នុង​ទីក្រុង​សាំង ភី​ព​ធើ​ស្បឺ​គ (St Petersburg) និង​១,០៦១​នាក់ នៅ​តាម​ទីក្រុង​ជា​ច្រើន​ទៀត​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​៕