បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ការបញ្ជូនកងកម្លាំងរុស្ស៊ីទៅកាន់អ៊ុយក្រែនគឺជា “ការសម្រេចចិត្តដ៏លំបាកមួយ ដោយគ្មានការសង្ស័យ” ។
ការវាយលុកនេះត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ តាមការបញ្ជារបស់លោកពូទីន។ ហេតុការនេះបានធ្វើអោយប្រទេសលោកខាងលិចភាគច្រើនបានចាត់ទុកវាថា “មិនសមហេតុផល” និង “ខុសច្បាប់” ហើយចាប់តាំងពីពេលនោះមក បាននាំគ្នាដាក់ទណ្ឌកម្មយ៉ាងយ៉ាងច្រើនមកលើប្រទេសរុស្ស៊ី។
លោក ពូទីន បានថ្លែងទៅកាន់តំណាងក្រុមហ៊ុនអាកាសចរណ៍ស្ត្រីនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃសៅរ៍ ថា “ខ្ញុំបាននិយាយរឿងនេះនៅដើមប្រតិបត្តិការ ហើយខ្ញុំកំពុងនិយាយអំពីវាមុនពេលការសម្រេចចិត្តនេះត្រូវបានធ្វើឡើង។ នេះជាការសម្រេចចិត្តដ៏លំបាកមួយ ដោយមិនមានការសង្ស័យអ្វីឡើយ”៕