Home ព័ត៌មានអន្តរជាតិ អ៊ុយ​ក្រែ​ន​ថា​មន្ត្រី​ចរចា​ម្នាក់​ស្លាប​ក្នុង​ពេល​បំពេញ​បេស​កម្ម​ពិសេស ខណៈ​រុ​ស្ស៊ី​ថា​គេ​សម្លាប់​ព្រោះ​សង្ស័យ​ជា​ជន​ក្បត់ជាតិ

អ៊ុយ​ក្រែ​ន​ថា​មន្ត្រី​ចរចា​ម្នាក់​ស្លាប​ក្នុង​ពេល​បំពេញ​បេស​កម្ម​ពិសេស ខណៈ​រុ​ស្ស៊ី​ថា​គេ​សម្លាប់​ព្រោះ​សង្ស័យ​ជា​ជន​ក្បត់ជាតិ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា អាជ្ញាធរ​ស៉ើ​ប​ការណ៍​សម្ងាត់​នៃ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​ចេញ​មក​បញ្ជាក់​អំពី​សមាជិក​មួយ​រូប​នៃ​គណៈប្រតិភូ​ចរចា​ជាមួយ​រុ​ស្ស៊ី​ត្រូវ​បាន​ស្លាប់ ក្នុង​ពេល​បំពេញបេសកកម្ម​ពិសេស​មួយ​។ ដោយឡែក​ខាង​រុ​ស្ស៊ី​ថា មនុស្ស​ម្នាក់​នោះ​ត្រូវ​សម្លាប់​ដោយ​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​សម្លាប់ ព្រោះ​សង្ស័យ​ថា​ក្បត់ជាតិ​។

ប្រភព​ពី​អ៊ុយ​ក្រែ​ន​ថា លោក Denis Kireev និង​មនុស្ស ២​នាក់​ផ្សេង​ទៀត​ត្រូវ​ស្លាប់​ក្នុង​ពេល​បំពេញបេសកកម្ម​ពិសេស​មួយ ដើម្បី​ការពារ​ប្រទេស​ជាតិ​។ ខណៈ​ខាង​រុ​ស្ស៊ី​បាន​បញ្ជាក់​ផ្ទុយ​ពី​នោះ​ថា គាត់​ត្រូវ​បាន​ភ្នាក់ងារ​ចារកម្ម​អ៊ុយ​ក្រែ​ន​ផ្ទាល់​សម្លាប់ ក្រោម​ការ​សង្ស័យ​ថា រូប​លោក​ជា​ជន​ក្បត់ ដែល​អាច​លួច​ធ្វើការ​ជាមួយ​រុ​ស្ស៉ី​៕

Previous articleពូ​ទី​ន​៖ ការ​សម្រេចចិត្ត​វាយ​អ៊ុយ​ក្រែ​ន ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ
Next articleកា​ណា​ដា ប្រកាស​អោយ​ប្រជាជន​ខ្លួន​ចាក​ចេញពី​រុ​ស្ស៊ី