Home ព័ត៌មានអន្តរជាតិ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី ដល់​វិមាន​ក្រឹម​ឡាំង

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ទៅ​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី ដល់​វិមាន​ក្រឹម​ឡាំង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក Naftali Bennett បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin នៅ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​យោធា​រវាង​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​លោក Naftali Bennett ដែល​ជា​ជនជាតិ​ជ្វី​ហ្វ ដែល​ធ្លាប់​ហៅ​លោក ពូ​ទី​ន ថា​ជា “​មិត្ត​ពិត​” របស់​ជនជាតិ​ជ្វី​ហ្វ​។ គាត់​បាន​ឆ្លៀតពេល​ឈប់​សម្រាក់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូ​ស្គូ​សម្រាប់​កិច្ចប្រជុំ​នេះ ។

លោក Naftali Bennett បាន​ចំណាយពេល​រហូត​ដល់​ទៅ ៣ ម៉ោង​ក្នុង​ការ​ជួប​លោកពូ​ទី​ន​។ ក្នុងអំឡុងពេល​នោះ លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​បាន​លើក​ឡើង​អំពី “​បញ្ហា​នៃ​សហគមន៍​ជ្វី​ហ្វ​ដ៏​ធំ​ដែល​ជាប់​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​”៕

Previous articleអគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​សិប្បកម្ម​ធ្វេ​ី​ពូក​សា​ឡុ​ង បាន​ថមថយ​ទៅ​វិញ​ហើយ
Next articleពូ​ទី​ន​៖ ការ​សម្រេចចិត្ត​វាយ​អ៊ុយ​ក្រែ​ន ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ