អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​សិប្បកម្ម​ធ្វេ​ី​ពូក​សា​ឡុ​ង បាន​ថមថយ​ទៅ​វិញ​ហើយ

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​ប្រមាណ ៩:៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២២​នេះ មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​១២២ ក្រោយ​មន្ទីរពេទ្យ​កុមារ​ជាតិ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​សិប្បកម្ម​ធ្វេ​ី​ពូក​សា​ឡុ​ង​ពី​សំឡី​យ៉ាង​សន្ធោសន្ធៅ ហើយ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជាប់​នៅ​លើ​ផ្ទះ​ជា​ច្រើន​អ្នកផង​ដែរ​។ រហូត​មក​ដល់​ម៉ោង​ប្រមាណ ១០​ព្រឹក​នេះ កម្លាំង​អគ្គី​ភ័យ​បាន​ថមថយ​ទៅ​វិញ ខណៈ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់ទី​តាំង​ខាងលើ នឹង​បាន​បាញ់​ទឹក​ពន្លត់​ផង​នោះ​៕