រុ​ស្ស៊ី​ប្រកាស​ផ្អាក​ជើងហោះហើរ​ទៅ​អន្តរជាតិ ទាំង​ដឹក​អ្នកដំណើរ និង​ទំនិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​បំផុត​របស់​រុ​ស្ស៊ី គឺ​ត្រូវ​បាន​បញ្ឈប់​រាល់​ជើងហោះហើរ​អន្តរជាតិ​របស់​ខ្លួន លើកលែងតែ​ប្រទេស​បេឡា​រុស្ស ដែល​ជាប់​ព្រំដែន ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​អង្គការ​ឃ្លាំមើល​អាកាសចរណ៍​របស់​ប្រទេស​នេះ​។

ក្នុង​នោះ​ដែរ​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​ផ្លូវអាកាស​សហព័ន្ធ​រុ​ស្ស៊ី​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី​ទាំងអស់​ដែល​ប្រតិបត្តិការ​យន្តហោះ​ដាក់​ជួល​បរទេស​ឱ្យ​ផ្អាក​ជើងហោះហើរ​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ​ទៅ​បរទេស​ចាប់ពី​ថ្ងៃ​ទី​៦ ខែមីនា និង​ពី​ប្រទេស​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ចាប់ពី​ថ្ងៃ​ទី​៨ ខែមីនា​៕