បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សរាព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអៅយដឹង ថាក្រុមហ៊ុនកាតអន្តរជាតិ Mastercard និង Visa បានប្រកាសថា ពួកគេកំពុងបញ្ឈប់ប្រតិបត្តិការ និងផ្តាច់ធនាគាររុស្ស៊ីទាំងអស់ពីប្រព័ន្ធទូទាត់របស់ពួកគេ ដោយសារការដាក់ទណ្ឌកម្មទាក់ទងនឹងសង្គ្រាមដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ប័ណ្ណដែលចេញដោយប្រទេសរុស្ស៊ីនឹងនៅតែបន្តដំណើរសម្រាប់ការទូទាត់ក្នុងស្រុកទាំងអស់ដែលត្រូវបានដំណើរការតាមរយៈប្រព័ន្ធកាតទូទាត់ជាតិផ្ទៃក្នុង (NSPK) ដែលបានបង្កើតឡើងក្នុងឆ្នាំ 2014។
ក្រុមហ៊យន Visa Inc. បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ខ្លួនចាប់ផ្តើម “ភ្លាមៗ” ដើម្បី “ធ្វើការជាមួយអតិថិជន និងដៃគូរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់ប្រតិបត្តិការ Visa ទាំងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ”៕