លោក ពូ​ទី​ន ព្រមាន​ចំពោះ​ភាគី​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២​កន្លង​មកនេះ បានអោយ​ដឹង​ថា លោក ពូ​ទី​ន ព្រមាន​ថា​ចំពោះ​ភាគី​ណាមួយ​ដែល​បាន​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ​នៅ​អ៊ុយ​ក្រែ​ន គឺ​បាន​លូកដៃ​ចូល​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៊ុយ​ក្រែ​ន​ដូច​គ្នា​។

ក្នុង​នោះ​លោក ពូ​ទី​ន បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ពី​ក្រុម​ពី​ឡុ​ត​ជា​ស្ត្រី ថា “​ក្នុង​ពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​, យើង​នឹង​ចាត់​ទុក​ថា​ពួក​គេ​បាន ចូលរួម​នៅ​ក្នុង​ជម្លោះ​យោធា​សព្វថ្ងៃ មិន​ថា​ពួក​គេ​ជា​សមាជិក​អង្គការ​អ្វី​នោះ​ទេ​”៕