បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រភពពីប្រទេសអ៊ុយក្រែន បានអះអាងថាសមាជិកនៃគណៈប្រតិភូក្រុងគៀវ ដែលត្រូវបានបញ្ជូនទៅចូលរួមកិច្ចចរចាជាមួយទីក្រុងមូស្គូកាលពីដើមសប្តាហ៍នេះ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍។
ការអះអាងដំបូងអំពីការស្លាប់របស់លោក Denis Kireev គឺមកពីលោក Aleksandr Dubinsky ដែលជាសមាជិកសភា និងអ្នកកាសែតម្នាក់។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Aleksandr Dubinsky បានអះអាងអោយដឹងថាលោក Denis Kireev ត្រូវបានសម្លាប់ដោយភ្នាក់ងាររបស់ SBU ដែលជាសេវាសន្តិសុខអ៊ុយក្រែនក្នុងអំឡុងពេលប៉ុនប៉ងចាប់ខ្លួនគាត់៕