បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចេញមកបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថារុស្ស៊ីត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹក ដោយសារតែប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ។
លោក ពូទីន បាននិយាយនៅកិច្ចប្រជុំដែលមានផ្សាយតាមទូរទស្សន៍ថា “ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងប្រទេសមួយ… ក្នុងករណីមានការឈ្លានពានពីបរទេស ដោយរួមទាំងកន្លែងពិសេសដែលអរិភាពកើតឡើង។ ពួកយើងមិនមានករណីបែបនេះទេ ហើយខ្ញុំសង្ឃឹមថាយើងនឹងមិនកើតឡើយផងដែរ”៕