បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សរព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា មន្ទីរបញ្ចកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ទៅកាន់ប្រទេសអាល្លឺម៉ង់ និងរូម៉ានី កាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលជាការបង្ហាញពីកម្លាំងក្នុងអំឡុងពេលរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន។
យន្តហោះខាងលើបានហោះចេញពី RAF Fairford ក្នុងប្រទេសអង់គ្លេស ទៅកាន់ប្រទេសអាឡឺម៉ង់ ដែលជាទីតាំងត្រូវបានប្រើសម្រាប់ការគាំទ្រការហោះហើរ និងការហ្វឹកហាត់។ បន្ទាប់មក ពួកគេត្រូវបានហោះហើរទៅកាន់ប្រទេសរូម៉ានី ដើម្បីចូលរួមក្នុងសមយុទ្ធ៕