បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងកម្លាំងទ័ពរបស់ NATO ដែលរួមមានអាមេរិក អាឡឺម៉ង់ និងហូឡង់ បានបញ្ជូនទៅកាន់ប្រទេសលីទុយអានី ដើម្បីធ្វើការសមយុទ្ធយោធា។
ក្នុងនោះបើយើងតាមការបញ្ជាក់របស់លោក Arvydas Anusauskas រដ្ឋមន្ត្រីការពារជាតិលីទុយអានី បានអោយដឹងថា អាឡឺម៉ង់ នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស, អាមេរិក នឹងបញ្ជូនកម្លាំងទ័ព ដោយមានទាំងរថក្រោះ ហើយសម្រាប់ហូឡង់នឹងបន្ថែមទ័ព៕