បរទេស៖ សារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រុមហ៊ុន PayPal Holdings Inc. បានសម្រេចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីហើយ កាលពីព្រឹកថ្ងៃសៅរ៍។
ក្នុងនោះលោក Dan Schulman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PayPal Holdings Inc. បាននិយាយថា “នៅក្រោមកាលៈទេសៈបច្ចុប្បន្ននេះ យើងបានផ្អាកសេវាកម្ម PayPal នៅក្នុងប្រទេសរុស្ស៊ី។ ពួកយើងបានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការថ្កោលទោស ក្នុងការប្រើប្រាស់កម្លាំងយោធាដ៏ឃោរឃៅរបស់រុស្ស៊ីទៅលើអ៊ុយក្រែន”៕