បរទេស៖ នេះពើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាំងនៅថ្ងៃសៅរ៍នេះ ថាបានវាយប្រហារទៅលើឃ្លាំងយោធាមួយនៅទីក្រុងZhytomyr របស់អ៊ុយក្រែន ដែលជាឃ្លាំងផ្ទុកអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។
លោកឧត្តមសេនីយ៍ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាឃ្លាំងនេះមានទីតាំងនៅភាគពាយព្យនៃប្រទេសអ៊ុយក្រែន។ ហើយឃ្លាំងនេះត្រូវបានគេប្រើប្រាស់ដើម្បីរក្សាទុកសព្វាវុធ ដែលបានផ្តល់អោយពីលោកខាងលិច កំឡុងពេលមានវិបត្តិក្នុងប្រទេសអ៊ុយក្រែន៕