មក​ដល់​ពេល​នេះ មាន​ជនភៀសខ្លួន ១.២​លាន​នាក់​បាន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR) បានអោយ​ដឹង​ថា​មាន​ជនភៀសខ្លួន​ជាង ១.២​លាន​នាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ​។

ក្នុង​នោះ​ជនភៀសខ្លួន​ប្រមាណ ៥៣.៧% បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ​។ ដោយឡែក​ជនភៀសខ្លួន​ដែល​នៅ​សល់​បានរ​ត់ទៅ​កាន់​ប្រទេស​ហុង​គ្រី ម៉ុ​ល​ដា​វ៉ា ស្លូ​វ៉ា​គី និង​រូ​ម៉ា​នី​។

លោកស្រី Joung-ah Ghedini-Williams អ្នកនាំពាក្យ​របស់ UNHCR បានអោយ​ដឹង​ថា “​អត្រា​នៃ​ការ​ចាកចេញ​នេះ​ពិតជា​មាន​ចំនួន​ច្រើន​។ ហើយ​ក៏​នៅ​តែ​មានការ​ចាកចេញ​បន្ត​ទៀត​”៕