រុ​ស្ស៊ី​អាច​ប្រើ​វិធីសាស្ត្រ​នេះ ដើម្បី​បង្ខំ​អោយ​អ៊ុយ​ក្រែ​ន​ចុះចាញ់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មន្ត្រី​ចារកម្ម​លោក​ខាងលិច​ជាន់ខ្ពស់​ម្នាក់ បាន​បង្ហើប​នៅ​ដំណឹង​ថា​រុ​ស្ស៊ី​មាន​ផែនការ​បញ្ជូនទាហាន​ស៊ីឈ្នួល​បន្ថែម ១០០០​នាក់​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។

តាម​ប្រភព​ដ​ដែរ​បាន​បន្ត​ថា ទីក្រុង​ម៉ូ​ស្គូ អាច​នឹង​បើក​ការ​វាយប្រហារ​ទ្រង់​ទ្រា​ធំ ដោយ​ប្រើ​យន្តហោះ​ទំលាក់​គ្រាប់​ទៅ​លើ​ទីក្រុង​ជា​ច្រើន​របស់​អ៊ុយ​ក្រែ​ន ដើម្បី​បង្ខំ​អោយ​ទីក្រុង​គៀវ​ធ្វើការ​ចុះចាញ់​៕