រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី និយាយ​ថា​កិច្ចចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន “​មិន​បាន​ផ្លាស់​ប្តូរ​ពី​ចំណុច​ចាប់ផ្តើម​”

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្សី​ប្រាប់​ប្រមុខ​អង្គការសហប្រជាជាតិ​ថា កិច្ចចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន​មិន​ដំណើរការ​ទេ​។

នេះ បើ តាម ទីភ្នាក់ងារ ព័ត៌មាន Tass​ថា​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី​លោក Sergei Shoigu បាន​ប្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​សុក្រ​ថា កិច្ច​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន​ស្តី​ពី​ការ​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​ជាមួយ​រុ​ស្ស៊ី “​មិន​បាន​ផ្លាស់​ប្តូរ​ពី​ចំណុច​ចាប់ផ្តើម​” ៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា