នាវា​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​ម្នាក់​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​អ៊ី​តា​លី​រឹបអូស

0

បរទេស​៖ នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២​នេះ តាម​រយៈ​សារព័ត៌មាន CNA បាន​ចេញផ្សាយ​ថា​រដ្ឋាភិបាល​អ៊ី​តា​លី បាន​សម្រេច​រឹម​អូស​នៅ​នាវា​មួយ​គ្រឿង​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​ម្នាក់​។

នេះ​បើ​យោ​តាម​ការ​បញ្ជាក់​របស់​លោក Ferdinando Giugliano ជាទី​ប្រឹក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ របស់​នាយក​រដ្ឋមន្ត្រី​អ៉ី​តា​លី បានអោយ​ដឹង​ថា នាវា​ដែល​មានឈ្មោះ​ថា Lady M Yacht របស់​មហាសេដ្ឋី​រុ​ស្ស៊ី Alexey Mordascho ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៧០​លាន​ដុល្លារ ត្រូវ​បាន​ប៉ូ​លី​ស​អ៊ី​តា​លី​ធ្វើការ​រឹបអូស​នៅ​នៅ​តំបន់ Imperia (Liguria)៕