បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បង្ហាញភាពអស់សង្ឃឹមក្រោយ NATO មិនទាន់បានធ្វើអ្វីសោះ ក្រៅពីបញ្ជូនម៉ាស៊ូត ៥០តោនអោយអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា “កិច្ចប្រជំកំពូលរបស់អង្គការ NATO នៅថ្ងៃនេះ (ថ្ងៃសុក្រ) គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយ និងពោរពេញដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថាគ្មាននរណាម្នាក់ចាត់ទុកថាការប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អឺរ៉ុប គឺជាគោលបំណងទី១”៕