បរទេស៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ សារព័ត៌មាន RT របស់រុស្ស៊ីបានធ្វើការចេញផ្សាយថា សារព័ត៌មាន BBC, CNN និង Bloomberg បានធ្វើការផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីហើយ។ ការផ្អាកប្រតិបត្តិការភ្លាមៗនេះ ក្រោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអនុម័តនៅច្បាប់ពីការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
បន្ទាប់ពីការអនុម័តច្បាប់ទាក់ទងនឹងព័ត៌មានក្លែងក្លាយនេះបានចេញនៅថ្ងៃសុក្រ សារព័ត៌មាន CNN បានធ្វើការបញ្ជាក់ថា “បញ្ឈប់ការផ្សាយនៅក្នុងប្រទេសរុស្ស៊ីខណៈពេលដែលយើងបន្តវាយតម្លៃស្ថានភាពនិងជំហានបន្ទាប់របស់យើងឆ្ពោះទៅមុខ”៕