យ៉ាង​ហោច​ណាស់​មនុស្ស ១៥​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​របួស​ក្នុង​ហេតុ​ការ​បំផ្ទុះ​មួយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​៤ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប៉ូ​លី​ស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​យ៉ាង​ហោច​ណាស់​មនុស្ស ៣០​នាក់ បាន​ស្លាប់ ខណៈ​ពេល​មនុស្ស​ជា​ច្រើ​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​បាញ់ប្រហារ និង​បំផ្ទុះ​នៅ​ក្នុង​ព្រះ​វី​ហារ​អ៊ី​ស្លា​ម​មួយ​ក្នុង​ទីក្រុង​Peshawar ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន ក្បែរ​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​នៅ​វិហារ​អ៊ី​ស្លា​ម Kucha Risaldar ក្នុង​ទីក្រុង​ចាស់​របស់ Peshawar​នៅ​ពេល​ដែល​អ្នក​គោរព​បូជា​សាសនា Shia កំពុង​ប្រមូលផ្តុំ​គ្នា​សម្រាប់​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ​។

មេ​ប៉ូលិស​ប្រចាំ​ក្រុង​Peshawar លោក Mohammed Ejaz Khan បាន​និយាយ មាន​ខ្មាន់កាំភ្លើង ២​នាក់​បាន​បាញ់ប្រហារ​មក​លើ​មន្ត្រី​សមត្ថកិច្ច​នៅ​ខាងក្រៅ​អាគារ​។

លោក Mohammed Ejaz Khan បាន​បន្ថែម ក្នុង​ពេល​នោះ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ត្រូវ​បាញ់​សម្លាប់​។ ខណៈ​ពេល​ម្នាក់​ទៀត​បាន​ចូល​ទៅ​កាន់​វិហារ​ខាងលើ​ហើយ​ក៏​បាន​ធ្វើការ​បំផ្ទុះ​ឡើង​។ ក្នុង​វិហារ​ខាងលើ គឺ​មាន​មនុស្ស​ប្រមាណ ១៥០​នាក់​៕