បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា សមាគមបាល់ទាត់អ៊ុយក្រែន (UAF) បានស្នើរទៅ FIFA អោយធ្វើការពន្យាលពេលនៃការប្រកួតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់ពួកគេជាមួយស្កុតឡែន ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Glasgow នៅចុងខែនេះ។
នេះបើយោងតាមការឆ្លើយតបរបស់ FIFA បានអោយដឹងថាចំំពោះសំណើរនេះ គឺស្ថិតនៅក្នុងការពិភាក្សា ព្រោះដោយសារវាមានពាក់ព័ន្ធទៅនឹង UEFA ក៏ដូចជាសមាគមបាល់ទាត់ស្កុតឡែន។
គួរបញ្ជាក់ថាអ៊ុយក្រែននឹងត្រូវប្រកួតជាមួយស្កុតឡែននៅ Hampden Park នៅថ្ងៃទី២៤ ខែមីនា។ ប្រសិនបើអ៊ុយក្រែនឈ្នះ ពួកគេនឹងជួបជាមួយវេលស៍ ឬអូទ្រីសនៅថ្ងៃទី២៩ ខែមីនា ជាមួយនឹងកន្លែងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក Qatar ឆ្នាំ២០២២៕