ស្ថានីយ៍ទូរទស្សន៍​មួយ​នៅ​រុ​ស្ស៊ី ត្រូវ​បិទ​ក្រោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញ​ភ​ផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ Telekanal Dozhd (TV Rain) ដែល​មានឈ្មោះ​ថា Natalia Sindeeva បាន​ប្រកាស​ផ្អាក​ការ​ផ្សាយ​របស់​ខ្លួន នៅ​ទីក្រុង​ម៉ូ​ស្គូ​។

ការ​ប្រកាស​នេះ​ក្រោយ​ស្ថានីយ៍ទូរទស្សន៍​មួយ​នេះ​ត្រូវ​បាន​និយតករ​រុ​ស្ស៊ី ធ្វើការ​បិទ​សញ្ញា​ផ្សព្វផ្សាយ​កាលពី ២​ថ្ងៃមុន ដោយសារ​តែ​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕