បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ធនាគារកណ្តាលរបស់រុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធអំពីការផ្អាកបណ្តោះអាសន្នទូទាត់ការប្រាក់ដល់វិនិយោគិនបរទេសដែលកាន់សញ្ញាប័ណ្ណរដ្ឋាភិបាលរុស្ស៊ី។
ការផ្អាកនេះកើតឡើងក្រោយប្រាក់បម្រុងរបស់ប្រទេសប្រហែល ៤០០ ពាន់លានដុល្លារត្រូវបានបង្កកនៅបរទេសដែលជាផ្នែកមួយនៃទណ្ឌកម្មលើការឈ្លានពានអ៊ុយក្រែន។
ក្នុងនោះដែរក្រុមហ៊ុនរុស្ស៊ីក៏ត្រូវបានហាមឃាត់មិនឱ្យបង់ភាគលាភដល់ម្ចាស់ភាគហ៊ុនក្រៅប្រទេសផងដែរ៕