បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកស្ម័គ្រចិត្ត” បរទេសប្រហែល ១៦០០០នាក់ បាននឹងកំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។
ក្នុងនោះលោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាមួយដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ៊ុយក្រែនបន្តទទួលបានអាវុធជារៀងរាល់ថ្ងៃពីដៃគូរបស់យើង ពីមិត្តពិតប្រាកដ”៕