ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក ពូ​ទី​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​កន្លង​មក​បានអោយ​ដឹង​ថា​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​បង្ហាញ​អំពី​ការ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​រុ​ស្សី Vladimir Putin​។ ហើយ​ក៏​បាន​ស្នើរ​អោយ​ភាគី​ទាំង ២ ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​នៅ​បញ្ហា​ជម្លោះ ក្នុង​នាម​ជា​អ្នក​ជិតខាង​នឹង​គ្នា​។

លោក Zelensky បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា “​តើ​អ្នក​ចង់បាន​អ្វី​ពី​យើង? ចាក​ចេញពី​ទឹកដី​របស់​យើង​។ អ្នក​មិន​ចង់​ចាកចេញ​ឥឡូវនេះ​ទេ អ​ញ្ចឹ​ង​មក​អង្គុយ​ជាមួយ​ខ្ញុំ​នៅ​តុ​ចរចា ខ្ញុំ​មាន​តុ​សម្រាប់​ចរចា​ហើយ​។ អង្គុយ​ជាមួយ​ខ្ញុំ ប៉ុន្តែ​មិនមែន​ចំងាយ ៣០ ម៉ែត្រ​ដូច​កាល​អ្នក​ជួប​ជាមួយ​លោក Macron, លោក Scholz និង​អ្នក​ផ្សេង​ទៀត​នោះ​ទេ​។ ខ្ញុំ​ជា​អ្នក​ជិតខាង ខ្ញុំ​មិន​ចាំបាច់​នៅ​ឆ្ងាយ​ដល់​ទៅ ៣០ ម៉ែត្រ​នោះ​ទេ​”​។

ចំពោះ​សំនួរ​ដែល​បាន​ចោទសួរ​ទាក់ទង​នឹង​ការ​ធានា​សន្តិសុខ ដែល​ខាង​រុ​ស្សី​បាន​ស្នើរ​នោះ ស្រាប់តែ​លោក Zelensky បាន​បញ្ជាក់​ថា “​ធានា​អ្វី? យើង​មិន​បាន​វាយប្រហារ​រុ​ស្ស៊ី ហើយ​ក៏​មិន​ចង់​វាយប្រហារ​ដែរ​។ តើ​យើង​នៅ​ក្នុង​អង្គការ NATO ទេ? ទេ​។ តើ​យើង​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ? ទេ​។ តើ​ខ្ញុំ​គួរ​និយាយ​អ្វី?”៕