អា​មេ​រិ​ក​ពិចារណា​លើ​ការ​ដាក់​ទណ្ឌកម្ម​ឥណ្ឌា ព្រោះតែ​ទិញ​សព្វាវុធ​ពី​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ប្រាប់​ទៅ​សភា ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​តាម​សម្លឹង​មើល​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ឥណ្ឌា ជុំវិញ​ការ​ទិញ​អាវុធ​ពី​ប្រទេស​រុ​ស្ស៊ី​។ ក្នុង​នោះ​ខាង​អា​មេ​រិ​ក​ក៏​កំពុង​ជម្រុញ​អោយ​ឥណ្ឌា​ធ្វើការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ជុំវិញ​ការ​ប្រើប្រាស់​កម្លាំងយោធា​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​លោក Donald Lu ជំនួយការ​រដ្ឋមន្ត្រី​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង បាន​ប្រាប់​ទៅ​សភា​ថា “​លោក Joe Biden កំពុង​តាម​មើល​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម ឫ​ក៏​លើកលែង​ចំពោះ​ប្រទេស​ដែល​បាន​ទិញ​សព្វាវុធ​ពី​រុ​ស្ស៊ី​”៕