Home ព័ត៌មានអន្តរជាតិ រោងចក្រ​ថាមពលនុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន​កំពុង​ឆេះ ក្រោយ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី

រោងចក្រ​ថាមពលនុយក្លេអ៊ែរ​របស់​អ៊ុយ​ក្រែ​ន​កំពុង​ឆេះ ក្រោយ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia បាន​នឹង​កំពុង​ឆាបឆេះ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ការ​វាយប្រហារ​របស់​រុ​ស្សី​។

ក្នុង​នោះ​លោក Dmytro Kuleba រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា “​កងទ័ព​រុ​ស្ស៊ី កំពុង​បើក​ការ​វាយប្រហារ​ចេញពី​គ្រប់​ទិស លើ​រោងចក្រ Zaporizhzhia ដែល​ជា​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​នៅ​ក្នុង​តំបន់​អឺរ៉ុប​។ អគ្គី​ភ័យ​កំពុង ឆាបឆេះ​រួច​ទៅ​ហើយ​”៕

Previous articleប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក ពូ​ទី​ន
Next articleក្រុមហ៊ុន​ហ្គេ​ម​បាល់ទាត់ EA Sports សម្រេច​លប់​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​ចេញពី​ហ្គេ​ម​របស់​ខ្លួន