បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាការិយាល័យសិទ្ធិមនុស្សបានប្រកាសនៅថ្ងៃទីព្រហស្បតិ៍ថាមានជនស៊ីវិលប្រមាណ ២៤៩នាក់ ស្លាប់ និង ៥៥៣នាក់ផ្សេងទៀតបានរបួស នៅក្នុងសប្តាហ៍ដំបូងនៃបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
អង្គការសហប្រជាជាតិបានបន្តថា ភាគច្រើននៃជនស៊ីវិលដែលបានស្លាប់ និងរបួស គឺបង្កឡើងដោយការបាញ់កាំជ្រួច ការវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងផលប៉ះពាល់នៃការផ្ទុះផ្សេងៗទៀត។ តួលេខនេះគ្របដណ្ដប់លើពេលវេលាចន្លោះម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុកថ្ងៃទី២៤ កុម្ភៈ នៅពេលរុស្ស៊ីបញ្ជូនទ័ពចូលអ៊ុយក្រែន និងចុងថ្ងៃពុធ ទី២ មីនា៕