Home ព័ត៌មានកីឡា អីយ៉ាស់! គ្រូ Ajax ចាប់ផ្តើមរៀនភាសាអង់គ្លេស

អីយ៉ាស់! គ្រូ Ajax ចាប់ផ្តើមរៀនភាសាអង់គ្លេស

0

យោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថាលោក Erik ten Hag អ្នកចាត់ការទូទៅរបស់ Ajax កំពុងរៀនភាសាអង់គ្លេស ដើម្បីបង្កើនឱកាសរបស់គាត់ក្នុងការក្លាយជាអ្នកចាត់ការ Manchester United បន្ទាប់ពីខកខានការងារនៅ Tottenham ដោយសារតែបញ្ហាភាសា។

Ajax ត្រូវបានគេរាយការណ៍ថាបានដឹងថាលោក ten Hag មានបំណងចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ គឺជាគូប្រជែងកំពូលដើម្បីបន្តតំណែង Ralf Rangnick នៅ Old Trafford ។

របាយការណ៍នេះអះអាងថាការអន់ខ្សោយផ្នែកភាសារអង់គ្លេសរបស់លោក ten Hag បានរារាំងគាត់សម្រាប់ការងារនៅ Spurs កាលពីរដូវក្តៅមុន ហើយឥឡូវនេះគាត់កំពុងខិតខំរៀន ដើម្បីជៀសវាងការកើតឡើងម្តងទៀត៕

Previous articleស​ប្តា​ហ៍​ដំបូង​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន មាន​ជន​ស៊ី​វិល​ប្រមាណ ៨០០​នាក់ ស្លាប់ និង​របួស
Next articleEdinson Cavani ចង់​ផ្លាស់​ប្តូរ​ទឹកដី