Home ព័ត៌មានអន្តរជាតិ មន្ត្រីជាន់ខ្ពស់​រុ​ស្សី ថា​នឹង​បន្ត​ប្រតិបត្តិការ​សឹក​នៅ​អ៊ុយ​ក្រែ​ន​រហូត​ដល់ទី​បញ្ចប់

មន្ត្រីជាន់ខ្ពស់​រុ​ស្សី ថា​នឹង​បន្ត​ប្រតិបត្តិការ​សឹក​នៅ​អ៊ុយ​ក្រែ​ន​រហូត​ដល់ទី​បញ្ចប់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Channel News Asia នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​របស់​រុ​ស្សី​បាន​បញ្ជាក់​មាន​មេ​ដឹង​នាំ​ប្រទេស​មួយ​ចំនួន​កំពុង​តែ​រៀបចំ​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​រុ​ស្សី ហើយ​ថា​រុ​ស្សី​នឹង​បន្ត​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​រហូត​ដល់ “​ទី​បញ្ចប់​” ។

ក្នុង​នោះ​លោក Lavrov រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី បាន​និយាយ​ថា ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​គឺ​សំដៅលើ​ការ​ធានា​ថា ទីក្រុង​គៀវ (Kyiv) មិន​ចូលរួម​ជាមួយ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ (NATO) ឡើយ ។ ហើយ​លោក​បន្ថែម​ថា រុ​ស្សី​គ្មាន​គំនិត​ចង់​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ ៕

Previous articleអា​ឡឺ​ម៉​ង់​បន្ត​ផ្តល់​អាវុធ​បន្ថែម​ទៀត​ទៅ​អោយ​អ៊ុយ​ក្រែ​ន
Next articleក្រុមហ៊ុន IKEA សម្រេច​ផ្អាក​សកម្មភាពអាជីវកម្ម​នៅ រុ​ស្ស៊ី និង​បេឡា​រុស