បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA របស់ស៊ុយអែត បានសម្រេចចិត្តផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួននៅប្រទេសរុស្សី និងបេឡារុស ជាការដាក់ទណ្ឌកម្មទៅនឹងសកម្មភាពឈ្លានពានរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន។
ដោយក្នុងនោះតំណាងក្រុមហ៊ុន IKEA បានបញ្ជាក់ថា “សង្គ្រាមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សរួចទៅហើយ។ វាក៏បណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលក្ខខណ្ឌពាណិជ្ជកម្មផងដែរ។ សម្រាប់ហេតុផលទាំងអស់នេះ ក្រុមហ៊ុន IKEA បានសម្រេចចិត្តផ្អាកប្រតិបត្តិការបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី”។
គួរបញ្ជាក់ផងដែរថាការផ្អាកសកម្មភាពរបស់ក្រុមហ៊ុនដ៏ធំនេះបានធ្វើអោយបុគ្គលិកប្រមាណ ១៥០០០នាក់ ប្រឈមនឹងការបាត់បង់ការងារធ្វើ៕