បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ទីក្រុងប៊ែកឡាំងបានយល់ព្រមផ្តល់អោយនៅកាំជ្រួចប្រឆាំងយន្តហោះចំនួន 2,700ដើម ទៅអោយអ៊ុយក្រែន។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន DPA បានអោយដឹងថាកាំជ្រួចប្រឆាំងយន្តហោះចំនួន 2,700ដើម ដែលអាឡឺម៉ង់ផ្តល់អោយទៅអ៊ុយក្រែននោះ គឺជាប្រភេទ “Strela” ដែលផលិតដោយសូវៀត។ ហើយអាវុធទាំងនេះបានត្រូវបានដកចេញពីឃ្លាំងស្តុករបស់អតីតកងទ័ពអាល្លឺម៉ង់ខាងកើត៕