ជនជាតិ​ថៃ​មិន​តិច​ជាង ២០០០​នាក់ ដែល​ចង់ទៅ​ជួយ​អ៊ុយ​ក្រែ​ន ប្រយុទ្ធ​នឹង​រុ​ស្សី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​មាន​ជនជាតិ​ថៃ​មួយ​ក្រុម​បាន​ចុះ​ឈ្មោះ​នៅ​លើ​គេហទំព័រ​ប្រមូល​ទិន្នន័យ​អំពី​ការ​កែន​ទ័ព ទៅ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​ដែរ លោក Chanaphong ដែល​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​ក្រុម​នោះ​បាន​បញ្ជាក់​ថា “​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់ខ្ញុំ និង​ការ​ប្រឆាំង​ចំពោះ​ការ​សង្កត់សង្កិន​។ ប្រជាជន​អ៊ុយ​ក្រែ​ន​ក៏​កំពុង​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែរ ហើយ​ឥឡូវនេះ ត្រូវ​បាន​លុកលុយ​ដោយ​មហាអំណាច និង ជន​ផ្តាច់​ការ ដូច្នេះ​ខ្ញុំ​បាន​សួរ​ខ្លួនឯង​ថា​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ពួក​គេ​”​។

គួរ​បញ្ជាក់​ថា​ផង​ដែរ​ថា គ្រាន់តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មាន​មនុស្ស​ប្រមា​ណ ២០០០​នាក់ មាន​ចំណាប់អារម្មណ៍​ដើម្បី​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​ជាមួយនឹង​រុ​ស្សី​៕