PSG ចង់បាន​ម្នាក់​នេះ ដើម្បី​មក​ជំនួស Mbappe

0

Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ផ្តោត​លើ​ខ្សែប្រយុទ្ធ​របស់ Bayern Munich កីឡាករ Robert Lewandowski ។ ពួក​គេ​គ្រោង​នឹង​ដេញថ្លៃ ៣៥ លាន​អឺ​រ៉ូ​ដើម្បី​ឆ្ពោះទៅ​មុខ​ក្រុម Real Madrid ក្នុង​ការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​រូប​នេះ​។

Lewandowski វ័យ ៣៣ ឆ្នាំ​គឺជា​ខ្សែប្រយុទ្ធ​កំពូល​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ហើយ​រកបាន ២៨ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៤ លើក​នៅ Bundesliga នៅ​រដូវ​កាល​នេះ​។ El Nacional រាយការណ៍​ថា​ប្រធាន PSG លោក Nasser Al-Khelaïfi កំពុង​សម្លឹង​មើល​ក្រុម Madrid ក្នុង​ការ​តាម​ប្រមាញ់ Lewandowski ។

កិច្ចសន្យា​របស់​កីឡាករ​សញ្ជាតិ​ប៉ូ​ឡូញ​នៅ Allianz Arena នឹង​ផុតកំណត់​នៅ​ខែមិថុនា​ឆ្នាំ​ក្រោយ ហើយ PSG កំពុង​មាន​កង្វល់​ជាមួយ Mbappe ដោយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ទាន់​បន្ត​កុងត្រា​ថ្មី​ឡើយ ហេតុនេះ​ហើយ​ទើប​ក្លឹ​ប​ចង់បាន Lewandowski មក​ជំនួស​កន្លែង​របស់​គាត់​៕