តម្លៃ​អគ្គិសនី​នៅ​អា​មេ​រិ​ក​នឹង​ឡើងថ្លៃ ព្រោះតែ​ការដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ពី​ប្រទេស​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅ បានអោយ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ថាមពល​ធំ​ៗ​របស់​អា​មេ​រិ​ក បាន​នឹង​កំពុង​បញ្ចុះបញ្ចូល​រដ្ឋបាល​លោក Biden មិន​អោយ​ដាក់​ទណ្ឌកម្ម​លើការនាំ​ចូល​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ពី​ប្រទេស​រុ​ស្ស៊ី វា​អាច​នឹង​ធ្វើ​តម្លៃ​អគ្គិសនី​នៅ​ក្នុងស្រុក​មានការ​កើនឡើង​។

ក្នុង​នោះ​វិទ្យាស្ថាន​ថាមពល​ជាតិ​របស់​សហរដ្ឋអាមេរិក ដែល​មាន​ក្រុមហ៊ុន​ធំ​ៗ ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពលនុយក្លេអ៊ែរ រួម​មាន Duke Energy Corp និង Exelon Corp កំពុង​តែ​ធ្វើការ​បញ្ចុះបញ្ចូល​រដ្ឋបាល​លោក Biden ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថាមពលនុយក្លេអ៊ែរ ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ថាមពល​អគ្គិសនី​។ ហើយ​ជិត​ពាក់កណ្តាល​នៃ​រោងចក្រ​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ដែល​ផលិត​ថាមពល​អ៊ុយ​រ៉ា​ញ៉ូ​ម​បាន​មក​ពី​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ជិតខាង​របស់​ខ្លួន កា​ហ្សា​ក់​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន​៕