បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា នាវា Dilbar ដែលមានតម្លៃរហូតដល់ទៅ ៦០០លានដុល្លាររបស់មហាសេដ្ឋីរុស្ស៊ី Alisher Usmanov ត្រូវបានអាជ្ញាធរអាឡឺម៉ងរឹបរូស។
គួរបញ្ជាក់ថាក្រោយមហាសេដ្ឋីរុស្ស៊ី Alisher Usmanov បានទទួលរងទណ្ឌពីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទកន្លងទៅ។ ស្រាប់នៅថ្ងៃពុធម្សិលមិញនេះ អាជ្ញាអាឡឺម៉ង់បានធ្វើការរឹបអូសយកនាវា Dilbar ដែលប្រវែង ៥១២ ហ្វីត នឹងតម្លៃជិត ៦០០ លានដុល្លារ នៅភាគខាងជើងនៃទីក្រុង Hamburg ខណៈពេលកំពុងដាក់នៅកន្លែងជួសជុលនាវា៕