បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រសួងដឹកជញ្ជូនអង់គ្លេសបានបញ្ជាក់ថា រុស្សីនៅអាចបន្តបញ្ជូនប្រេង និងឧស្ម័ន ចូលចក្រភពអង់គ្លេសបាន ព្រោះបំរាមដាក់លើតែកប៉ាល់រុស្ស៉ីប៉ុណ្ណោះ មិនមែនលើទំនិញរបស់កាប៉ាល់ឡើយ។
ក្នុងនោះក្រសួងដឹកជញ្ជូនអង់គ្លេស បានបញ្ជាក់ថាបំរាមនេះអនុវត្តតែលើកប៉ាល់ទាំងឡាយ ដែលរុស្ស៉ីជាម្ចាស់កម្មសិទ្ធិ, ជាអ្នកធ្វើប្រតិបត្តិការ, ជាអ្នកគ្រប់គ្រង, ជាអ្នកជួល ឬក៏កប៉ាល់ ដែលចុះឈ្មោះ ឬប្រើទង់ជាតិរុស្ស៉ីប៉ុណ្ណោះ។ ដោយឡែកកាប៉ាល់ដែលចុះបញ្ជីនៅប្រទេសផ្សេង ហើយដឹកជញ្ជូនប្រេងនិងឧស្ម័នរុស្ស៉ី ចូលអង់គ្លេស គឺមិនមានបញ្ហានោះទេ៕