Conor McGregor តារា UFC បានបង្ហាញចេតនាចង់ទិញក្លឹប Chelsea បន្ទាប់ពីម្ចាស់បច្ចុប្បន្នលោក Roman Abramovic ដាក់ក្លឹបលក់។
បុរសជនជាតិអៀរឡង់អាយុ ៣៣ ឆ្នាំរូបនេះបានបង្ហោះនៅក្នុង Twitter អំពីការសន្ទនានៅក្នុង WhatsApp ដោយសារយ៉ាងខ្លីនោះមានន័យថា៖ «Chelsea លក់ក្នុងតម្លៃ ៣ប៊ីលានផោន តោះទិញវា»។ McGregor បានឆ្លើយតបថា៖ «ខ្ញុំចង់ស្វែងយល់ពីរឿងនេះ Chelsea»។
គួររំលឹកដែរថា McGregor មានទ្រព្យសម្បត្តិប្រហែល ១៣៥ លានផោន ហើយគេមិនដឹងពីរបៀបដែលគាត់គ្រោងនឹងប្រមូលប្រាក់ដែលនៅសល់ ដើម្បីដាក់សំណើដេញថ្លៃដោយរបៀបណានោះទេ។ គាត់ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញក្លឹប Manchester United នាពេលកន្លងមក ដោយបានសារភាពថាជាអ្នកគាំទ្រក្លឹប។
ដោយសារទំនាក់ទំនងដ៏រឹងមាំរបស់លោក Abramovich ជាមួយរដ្ឋាភិបាលរុស្ស៊ី គាត់ត្រូវបានទទួលរងការដាក់ទណ្ឌកម្មលើគាត់ និងអាជីវកម្មរបស់គាត់។ ក្នុងន័យនេះ គាត់សុខចិត្តស្តាប់ការផ្តល់ជូនសម្រាប់ក្លឹប។ មហាសេដ្ឋីទាំងពីរ Hansjorg Wyss និង Todd Boehly ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំដាក់សំណើដេញថ្លៃសម្រាប់ក្លឹប Chelsea៕