បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២កន្លងទៅបានអោយដឹងថា សមាជិកសភារបស់អ៊ុយក្រែន បង្ហាញអារម្មណ៍ខកចិត្តក្រោយបានមើលសុន្ទរកថារបស់លោក Biden កាលពីថ្ងៃពុធ នៅប៉ុស្តិ៍ NBC News។
ក្នុងនោះលោក Oleksandra Ustinova សមាជិកសភាអ៊ុយក្រែនបាននិយាយ “ខ្ញុំគិតថាប្រជាជនអ៊ុយក្រែនទាំងមូលកំពុងមើលសុន្ទរកថារបស់លោក Biden កាលពីយប់មិញ។ និយាយឱ្យត្រង់ទៅ វាជាការខកចិត្តទាំងស្រុងសម្រាប់ពួកយើង…”។
គួរបញ្ជាក់ថាលោក Biden បានធ្វើការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី និងប្រធានាធិបតី Vladimir Putin។ ក្នងនោះក៏បានបញ្ជាក់ជាថ្មីថាកងកម្លាំងយោធាអាមេរិកនឹងមិនត្រូវបានដាក់ពង្រាយនៅក្នុងអតីតសាធារណរដ្ឋសូវៀតនោះទេ៕