អ៊ុយ​ក្រែ​ន​បញ្ជាក់​ហើយ​ថា​ទ័ព​រុ​ស្សី​ចូល​កាន់កាប់​ទីក្រុង Kherson

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ខាង​អ៊ុយ​ក្រែ​ន​បាន​ចេញ​មក​ទទួលស្គាល់​ថា​រុ​ស្សី​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Kherson នៅ​ភាគ​ខាងត្បូង​ពិតមែន​។

បើ​តាម​ការ​បញ្ជាក់​របស់​អភិបាលក្រុង Kherson បានអោយ​ដឹង​ថា​កងកម្លាំង​រុ​ស្សី​បាន​ចូល​មក​ដល់​ក្នុង​ទីក្រុង និង​បាន​ដាក់​នៅ​បំរាម​គោចរ​លើ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ក្រុង​ទាំងមូល​៕