បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Belarus MFA នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ខាងក្រសួងការបរទេស បេឡារុស បានរៀបចំរួចជាស្រេចនៅទីតាំងសម្រាប់គណៈប្រតិភូរុស្សី និងអ៊ុយក្រែន ដើម្បីធ្វើការជួបពិភាក្សាគ្នានៅលើកទី២នេះ។
គួរបញ្ជាក់ផងដែរថា ទីតាំងសម្រាប់ការជួបប្រជុំគ្នានេះ មិនត្រូវបានបង្ហើបអោយដឹងថានៅកន្លែងណានោះទេ ដឹងត្រឹមថានៅចន្លោះព្រំដែនរវាងអ៊ុយក្រែន និងបេឡារុស៕