បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាមន្ទីរបញ្ចកោណបានសម្រេចចិត្តលើកថ្ងៃការសាកល្បងបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III របស់ខ្លួនដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
ក្នុងនោះអ្នកនាំពាក្យលោក John Kirby បានប្រកាសកាលពីថ្ងៃពុធ “យើងជាមហាអំណាចនុយក្លេអ៊ែរដែលទទួលខុសត្រូវ”។
លោកបានបន្ថែមថានៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថាយើងមិនមានចេតនាក្នុងការចូលរួមក្នុងសកម្មភាពណាមួយដែលអាចធ្វើអោយមានការច្រឡំ។ រដ្ឋលេខាធិការក្រសួងការពារជាតិបានបញ្ជាបន្តថាបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III របស់យើងដែលគ្រោងធ្វើនៅសប្តាហ៍នេះនឹងត្រូវពន្យារពេល៕