រុ​ស្សី​ប្រកាស​ពី​ចំនួន​ទាហាន​ខ្លួន ដែល​ស្លាប់ និង​របួស​ក្នុង​ប្រតិបត្តិការ​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ខាង​យោធា​រុ​ស្សី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ទាហាន​រុ​ស្សី​ចំនួន ៤៩៨​នាក់​បាន​ស្លាប់ ខណៈ​ពេល​ដែល​ជិត ១៦០០​នាក់ បាន​រង​របួស​ក្នុង​អំឡុង​ប្រតិបត្តិ​ការណ៍​វាយលុក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​មន្ត្រី​ក្រសួងការពារជាតិ​រុ​ស្សី​បាន​ធ្វើការ​ច្រានចោល​នៅ​របាយការណ៍​របស់​ខាង​អ៊ុយ​ក្រែ​ន ដែល​ថា​ខាង​រុ​ស្សី​មាន​អ្នក​ស្លាប់ និង​របួស “​ច្រើន​រាប់​មិន​អស់​” នឹង​ចាត់​ទុក​ការ​អះអាង​នេះ​ជា​ព័ត៌មាន​មិន​ពិត ដែល​ជា​ចេតនា​ចេញផ្សាយ​ដោយ​សត្រូវ​។

មន្ត្រី​ក្រសួងការពារជាតិ​រុ​ស្សី​ខាងលើ​បន្ថែម​ថា ចំពោះ​ការ​ប៉ាន់ស្មាន​ទ័ព​អ៊ុយ​ក្រែ​ន និង​កងកម្លាំងប្រដាប់អាវុធ​ស្តាំ​និយម អាច​នឹង​មានការ​បាត់បង់​ជីវិត​រហូត​ដល់​ទៅ ២៨៧០​នាក់ ខណៈ​របួស​ប្រមាណ ៣៧០០​នាក់​។ ក្នុង​នោះ​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ ៥៧២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​៕