ហុង​គ្រី មិន​អនុញ្ញាត​ឱ្យ​មានការ​ផ្គត់ផ្គង់​អាវុធ​ដ៍​សាហាវ​ឆ្លងកាត់​ប្រទេស​ខ្លួន ទៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី Peter Szijjarto បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ហុង​គ្រី នឹង​មិន​អនុញ្ញាត​អោយ​មានការ​ដឹក​ឆ្លងកាត់ ឫ​ក៏​ផ្គត់ផ្គង់​អាវុធ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្នុងអំឡុងពេល​មាន​ជម្លោះ​យោធា​ជាមួយ​រុ​ស្សី​នេះ​ទេ​។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី បាន​បន្ថែម​ថា “​យើង​បាន​សម្រេចចិត្ត​ដូច​សម្ព័ន្ធមិត្ត​របស់​យើង​ដែរ​គឺ​មិន​បញ្ជូន​ទ័ព មិនមែន​បញ្ជូន​អាវុធ​ទេ​។ ហើយ​យើង​មិន​អនុញ្ញាត​ឱ្យ​មានការ​ផ្គត់ផ្គង់​អាវុធ​ដ៍​សាហាវ​ឆ្លងកាត់​ប្រទេស​ហុង​គ្រី​ទេ​”៕