អា​មេ​រិ​ក និង​ប្រទេស ៣០​ទៀត បាន​បញ្ចេញ​ប្រេង ៦០​លាន​បារ៉ែល ដើម្បី​ទប់​ស្ថានការណ៍​​ឡើងថ្លៃ

0

ប្រទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Business Insider នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​លោក Biden បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង ៣០​ប្រទេស​ផ្សេង​ទៀត នឹង​បញ្ចេញ​នៅ​ប្រេង​ចំនួន ៦០​លាន​បា​រ៉េ​ល ចេញពី​ទុន​យុទ្ធសាស្ត្រ​បម្រុង ដើម្បី​ជួយ​ទប់​នៅ​សម្ពាធ​នៃ​ការ​កើនឡើង​តម្លៃ​ឧស្ម័ន​។

ក្នុង​នោះ​លោក Biden បាន​បញ្ជាក់​ថា “​នៅ​យប់​នេះ ខ្ញុំ​ធ្វើការ​ប្រកាស​ថា សហរដ្ឋអាមេរិក នឹង​ធ្វើការ​ជាមួយ​ប្រទេស​ចំនួន ៣០​ទៀត ដើម្បី​បញ្ចេញ​នៅ​ប្រេង​ចំនួន ៦០​លាន​បារ៉ែល ពី​ស្តុក​បម្រុង​នៅ​ជុំវិញ​ពិភពលោក​”៕