លោក Biden និយាយ​ថា “​លោក ពូ​ទី​ន និង​ត្រូវ​សង​ត្រលប់​មក​វិញ​”

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT របស់​រុ​ស្សី​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​លោក Joe Biden បាន​និយាយ​ធ្ងន់​ៗ​ទៅ​កាន់​លោក ពូ​ទី​ន នៅ​ក្នុង ស​ន្ទ​រក​ថា State of the Union របស់​គាត់​នៅ Capitol Hill កាលពី​យប់​ថ្ងៃ​អង្គា​រ៍ថា “លោកពូ​ទី​ន​បាន​ប្រើអំពើ​ហឹ​ង្សា និងធ្វើអោយមាន​ភាព​វឹកវរ​។ ក្នុង​ខណៈ​ពេល​ដែល​គាត់​អាច​ទទួល​បាន​ផលចំណេញ​នៅ​ពីសង្គ្រាម ប៉ុន្តែគាត់​ក៏នឹងត្រូវ​បង់ថ្លៃ​ខ្ពស់ទៅវិញចំពោះការចំណាយ​រយៈពេល​វែង​ក្នុងសង្គ្រាម”​។

ក្នុង​នោះ​លោក Biden បន្ថែម​ថា “ពេញ​មួយ​ប្រវត្តិសាស្ត្រ​របស់​យើង គឺ​យើង​បាន​រៀន​មេរៀន​នេះ នៅ​ពេល​ដែល​ជន​ផ្តាច់​ការ​មិន​បង់ថ្លៃ​សម្រាប់​ការ​ឈ្លានពាន​របស់​ពួក​គេ ពួក​គេ​នឹង​បង្ក​ឱ្យ​មាន​ភាព​ចលាចល​បន្ថែម​ទៀត​”៕