Real Madrid និង Barcelona ត្រៀម​ប្រជែង​គ្នា​ដណ្តើម​យក​ខ្សែបម្រើ​វ័យ ១៨ ឆ្នាំ​ម្នាក់

0

ក្លឹ​ប​យក្ស​នៅ La Liga គឺ Real Madrid និង Barcelona គ្រោង​នឹង​ប្រជែង​គ្នា​យក​កីឡាករ​វ័យក្មេង​របស់​ក្លឹ​ប Racing Santander កីឡាករ Pablo Torre ។

Marca បាន​រាយការណ៍​ថា​ទាំង Madrid និង Barcelona កំពុង​តាមដាន​កីឡាករ​វ័យ ១៨ ឆ្នាំ​ដែល​បាន​លេចធ្លោ​យ៉ាង​ខ្លាំង​សម្រាប់ Racing Santander ក្នុង​រដូវ​កាល​នេះ​។

ក្លឹ​ប​ជា​ច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ជាមួយ​អ្នកតំណាង​របស់ Torre ជុំវិញ​ការ​ផ្ទេរ​របស់​គាត់​។ ទោះ​យ៉ាងណា​ក៏​ដោយ Barcelona និង Madrid ដែល​ជា​ក្រុម​យក្ស​ពី បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​កីឡាករ​វ័យក្មេង​ដែល​មាន​ទេព​កោសល្យ​រួប​នេះ​៕