NATO បញ្ជាក់​ថា​គ្មាន​ភាព​ចាំបាច់ ដែល​ត្រូវ​អោយ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ត្រៀម​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ចំពោះ​ស្ថានភាព​បច្ចុប្បន្ន គឺ​ខាង NATO មិនបាច់​អោយ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​បង្កើន​ការ​ប្រុង​ប្រៀ​ម​នោះ​ទេ​។

ក្នុង​នោះ​លោក ជែ​ន ស្ដូ​ល​ធិ​ន​ប៊ឺ​គ អគ្គលេខាធិការ​អង្គការ NATO បាន​បញ្ជាក់​ថា “​យើង​នឹង​ធ្វើ​អ្វី​ៗ​ដែល​ចាំបាច់ ដើម្បី​ការពារ​សម្ពន្ធមិត្ត​របស់​យើង​។ ប៉ុន្តែ យើង​មិន​គិត​ឡើយ​ថា ពេល​នេះ​គឺជា​ពេល​ត្រូវ​បង្កើន​កម្រិត​ប្រកាស​អាសន្ន ឬ​ប្រុង​ជើងការ​ខ្ពស់​របស់​កងកម្លាំង​នុយក្លេអ៊ែរ NATO”៕